១ ស្ថានភាពប្រទេស
១.១ សង្គ្រាមជាមួយសៀម
១.២ កំហូចប្រព័ន្ធធារាសាស្ត្រ
១.៣ ការបាត់បង់កម្លាំងពលកម្មនៃប្រជាករ
២ ចំណាកចំណោលអង្គរ
៣ ឯកសារពិគ្រោះ
៤ តំណភ្ជាប់
[កែប្រែ]ស្ថានភាពប្រទេស
ក្រោយពីព្រះបាទជ័យវរ្ម័នទី៧ចូលទិវង្គតទៅ ស្ថានភាពព្រះរាជាណាចក្រកម្ពុជាធ្លាក់ចុះបន្តិចៗម្ដង ដែលបណ្ដាលមកពី៖
[កែប្រែ]សង្គ្រាមជាមួយសៀម
បន្ទាប់ពីបានក្លាយទៅជាប្រទេសមក ស្ដេចសៀមគ្រប់អង្គតែងមានគំនិតយកទឹកដី និងដាក់ប្រទេសកម្ពុជាជាចំណុះ។ សង្គ្រាមជាមួយសៀមម្ដងៗ មិនត្រឹមតែបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ផលដំណាំ និងជីវិតប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញសេដ្ឋកិច្ចខ្មែរសល់ឫសគល់ទៀតផង។
[កែប្រែ]កំហូចប្រព័ន្ធធារាសាស្ត្រ
នៅជុំវិញទីក្រុងអង្គរ ប្រព័ន្ធធារាសាស្ត្រជានយោបាយយុទ្ធសាស្ត្រមួយដ៏សំខាន់សម្រាប់យកទឹកមកប្រើប្រាស់ក្នុងទីក្រុង និងស្រោចស្រពដីស្រែរាប់ម៉ឺនហិចតា។ ក្រោយសង្គ្រាមជាមួយសៀម បារាយណ៍ទាំងនេះ ត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើរគ្មានសល់។ ផ្សេងពីនេះ គ្រោះធម្មជាតិបានធ្វើឲ្យប្រព័ន្ធធារាសាស្ត្រខ្មែរខូចខាតមិនអាចជួសជុលបាន។
[កែប្រែ]ការបាត់បង់កម្លាំងពលកម្មនៃប្រជាករ
សម័យមហានគរ កម្ពុជាមានប្រជាជនប្រហែល២០លាននាក់។ ក្រុងអង្គររឹងមាំដោយសារប្រជាជនបណ្ដាខេត្តខាងលិច និងខាងជើងច្រើនកុះករ និងអំណោយផលនៃកសិកម្មទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នៅជុំវិញក្រុងអង្គរ ប្រជាជនប្រកបរបរផ្សេងៗ មានកសិកម្ម សិប្បកម្មនេសាទ បរបាញ់ ប្រមូលរុក្ខផលព្រៃឈើ ជ័រ វល្លិ ... ។ ប្រជាជនភាគច្រើនធូរធារ និងមានសុខភាពមាំមួន។ ក្រោយសង្គ្រាមសៀមឈ្លានពាន ដែនដីខាងលិច និងខាងជើងរបស់យើង ត្រូវបាត់បង់ជាមួយប្រជាជនរាប់លាននាក់។ ប្រជាជនដែលសេសសល់ ត្រូវទទួលរងគ្រោះទុរភិក្ស និងជម្ងឺឆ្លង។ ជុំវិញទីក្រុងអង្គរ និងបណ្ដាខេត្តជិតៗនោះ ក្លាយទៅជាតំបន់រហោស្ថានស្ងាត់ជ្រងំ ដោយសាររោគរាតត្បាត និងគ្រោះទុរ្ភិក្ស ដែលបណ្ដាលពីទឹកជំនន់ និងការរាំងស្ងួត។
[កែប្រែ]ចំណាកចំណោលអង្គរ
ចំណាកចំណោលអង្គរ កើតឡើងក្រោយពីយកជ័យជំនះបានលើពួកសៀមឈ្លានពាន។ ពេលពួកសៀមដកថយទៅ ទីក្រុងអង្គរគ្មានសេសសល់អ្វីទេ សម្បត្តិទ្រព្យដែលមានទាំងប៉ុន្មាន ត្រូវពួកសៀមប្រមូលយកអស់។ ប្រជារាស្ត្រអង្គរត្រូវសៀមកៀរយកអស់ជាច្រើន។ ខ្លះក៏ភៀសខ្លួនមកភាគខាងត្បូង។ ការបោះបង់ទីក្រុងចាស់ ហើយទៅនៅតំបន់ភូមិភាគខាងត្បូងនៃប្រទេស គឺជាការកសាងជីវភាពថ្មីនៃជនជាតិខ្មែរ ក្រោមការដឹកនាំនៃព្រះបាទពញាយ៉ាត។ ភូមិភាគខាងត្បូងនៃរាជាណាចក្រកម្ពុជា ពុំបានរងគ្រោះដោយសង្គ្រាមឈ្លានពានពីពួកសៀមទេ។ តំបន់នេះបានផ្ដល់កម្លាំងកាយចិត្ត ស្បៀងដល់កងទ័ពរបស់ព្រះបាទពញាយ៉ាតក្នុងសម័យរំដោះប្រទេសពីពួកសៀមឈ្លានពាន។
[កែប្រែ]