បុព្វ​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ

ការសិក្សាបុព្វប្រវត្ដិសាស្រ្ដខ្មែរ តំរូវអោយយើងដឹងពីអាយុកាលនៃទឹកដីខ្មែរផងដែរ ដែលមានប្រវត្ដិជាប់ទាក់ទង នឹងអាស៊ីអាគ្នេយ៍ទាំងមូល។
មាតិកា [លាក់]
១ ប្រវត្ដិទឹកដីខ្មែរ
២ បុព្វប្រវត្ដិសាស្រ្ដខ្មែរ
២.១ ស្ថានីយសំរោងសែន អន្លង់ផ្ដៅ ម្លូព្រៃ
២.២ ស្ថានីយព្រែកឆ្លូង
២.៣ ស្ថានីយល្អាងស្ពាន
២.៤ ស្ថានីយក្បាលរមាស
៣ ជីវភាពក្នុងសម័យបុព្វប្រវត្ដិសាស្រ្ដ
៣.១ ពូជមនុស្ស
៣.២ ភូមិស្រុករបស់ប្រើប្រាស់
៣.៣ សកម្មភាពនៃអ្នកស្រុក
៣.៤ ជំនឿ ទំនៀមទំលាប់
៤ អរិយធម៌ស្រ្ដូអាស៊ី
៤.១ ក្នុងវិស័យសំភារៈ
៤.២ ក្នុងវិស័យសង្គមកិច្ច
៤.៣ ក្នុងវិស័យជំនឿ
៤.៤ ក្នុងវិស័យភាសា
៥ ឯកសារ​យោង​
[កែប្រែ]ប្រវត្ដិទឹកដីខ្មែរ

យ៉ាងណាមិញគេបានដឹងថា នៅដើម និងនៅចុងស័ក (ère)ទី១ ភូមិភាគអាស៊ីអាគ្នេយ៍ បានពើបប្រទះនឹងពើងផ្នត់កាលេដូន្យាង (Plissement calédonien) និងពើងផ្នត់អែរស៊ីន្យាង(Plissementhercynien) ដែលបន្ដាលអោយផុះផុលកើតបានជាជួរភ្នំ និងខ្ពង់រាបនានា នៅពាសពេញប្រទេសខ្មែរសព្វថ្ងៃ។ បន្ទាប់មកដីដែលដុះ ផុសឡើងនេះក៏ត្រូវទឹកសមុទ្រ ទន្រ្ទានបន្ដាលអោយលិចលង់អស់ រហូតដល់ដំនាច់ស័កទី៣ ។ នៅដើមស័កទី៤មានការបំផុសដីម្ដងទៀតចាប់ពីភូមិភាគហេមពាន្ដ ចុះរហូតដល់ភូមិភាគអាស៊ីអាគ្នេយ៍ទាំង មូល។ ដីខ្មែរត្រង់ភាគខ្លះក៏ដុះឡើងកំពស់ពី៧០០ ទៅ ៨៨០ ម៉ែត្រ។ ក្នុងអំលុងស័កទី៤ នេះ គេសង្កេតឃើញលំ នាច និងជំនោរទឹកសមុទ្រឆ្លាស់គ្នាច្រើនលើកច្រើនសា ជាហេតុបន្ដាលអោយដីដែលផុសឡើងហើយត្រូវលិចបាត់ ទៅក្នុងទឹកសមុទ្រវិញ រួចផុសឡើងសាជាថ្មីម្ដងទៀត ។ នៅចន្លោះពី៦០០០០០ ដល់ ១៥០០០ ឆ្នាំមុន គ.ស. ទឹក សមុទ្របាននាចថយទៅពី១៣០ ដល់ ១៨០ម៉ែត្រ (បើប្រៀបធៀបនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃ)។ ភូគព្ភវិទូខ្លះបាន ពន្យល់ថា ដោយអាស្រ័យហេតុខាងលើនេះហើយ បានជាកាលណោះភូមិភាគអិន្ឌូចិន និងប្រជុំកោះអាំងសុយ ឡាំង (Insulinde) ស្ថិតជាប់គ្នារហូតគ្មានសមុទ្រខណ្ឌ ដូចយើងឃើញសព្វថ្ងៃនេះទេ។ នៅប្រមាណ១៥០០០ឆ្នាំ មុន គ.ស. ទឹកសមុទ្របានចោរឡើងកំពស់ ១៥ម ដែលជាហេតុនាំអោយទឹកដីខ្មែរក្រោមព្រមទាំងវាលទំនាបប្រ ទេសខ្មែរបច្ចុប្បន្នខ្លះលិចបាត់ទៅក្នុងទឹកវិញ។ នៅ ស.វ.ទី៣ មុន គ.ស. ទឹកសមុទ្របាននាចម្ដងៗទៅវិញ។ អែ ទន្លេមេគង្គក៏បាននាំដីល្បាប់មកចាក់បង្កើតជាដីសន្ដរចុះទៅទិសខាងត្បូង ដេញតាមសំរកទឹកសមុទ្រម្ដងៗដែរ(8)
[កែប្រែ]បុព្វប្រវត្ដិសាស្រ្ដខ្មែរ

តើទឹកដីខ្មែរដែលមានប្រវត្ដិដូចបានរៀបរាប់ខាងលើនេះ មានមនុស្សមករស់នៅចាប់តាំងពីពេលណាមក? ហើ យការរស់នៅក្នុងសម័យដើមនោះមានលក្ខណៈដូចម្ដេចខ្លះ?។ ចំពោះបញ្ហានេះបុព្វប្រវត្ដិវិទូបានពោលថា បុព្វប្រវត្ដិសាស្រ្ដខ្មែរមិនទាន់មានលក្ខណៈច្បាស់លាស់ ព្រោះការស្រាវជ្រាវ ក្នុងវិស័យនេះមិនទាន់បានធ្វើអោយដិតដល់នៅឡើយ។ ចំពោះយុគថ្មបំបែក គេទើបតែរកឃើញដានខ្លះៗប៉ុណ្ណោះ។ នៅក្នុងឆ្នាំ ១៩៦៣ លោក E.Saurinបានរកឃើញដុំថ្មចាំងនៅទន្លេមេគង្គ នៅចន្លោះខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ ក្រៅពីនេះនៅមានវត្ថុផ្សេងៗ ទៀតធ្វើពីថ្មចាំង ត្រូវគេបានរកឃើញនៅតំបន់អង្គរដែរ។ ស្ថានីយឯទៀតៗ ដែលគេបានរកឃើញរហូតដល់សព្វ ថ្ងៃមានចំនួន៦ ហើយសុទ្ធតែស្ថានីយទាក់ទងនឹងយុគថ្មរំលីងលាយលោហធាតុ។
[កែប្រែ]ស្ថានីយសំរោងសែន អន្លង់ផ្ដៅ ម្លូព្រៃ

ពូថៅថ្មរំលីងមានពន្លួញ
សំរោងសែនជាស្ថានីយមួយស្ថិតនៅខេត្តកំពង់ឆ្នាំង ខាងជើងបឹងទន្លេសាប។ ស្ថានីយនេះជាដីទួលមានកំពស់ ៥ម. ហើយមានផ្ទៃប្រមាណ ៦០០០ ម៉ែត្រក្រលាប៉ុណ្ណោះ ។ លោក Roques បានរកឃើញស្ថានីយនេះនៅឆ្នាំ ១៨៧៩។ ក្រោយមកលោក Moura ១៨៨២ លោក Aymonier 1901 លោក Mansuy 1902 និង 1923 បានទៅធ្វើ ការរុករកនៅទីនោះទៀត។ ការរកឃើញស្ថានីយនេះនៅឆ្នាំ ១៨៧៦ ជាជំហានដំបូងក្នុងការស្រាវជ្រាវផ្នែកប្រ វត្ដិសាស្រ្ដនៅអាស៊ីអាគ្នេយ៍។

អន្លង់ផ្ដៅជាស្ថានីយមួយស្ថិតនៅចំងាយ ៣០គ.ម.ត្រង់ទិសអាគ្នេយ៍ពីសំរោងសែន ហើយមានប្រដាប់ប្រដាដូច នៅស្ថានីយខាងលើនេះដែរ ។ លោក Mansuy បានរកឃើញស្ថានីយនៅឆ្នាំ ១៩០២ ហើយបានដាក់ឈ្មោះ ហៅថា Longprao ទៀតផង។ ម្លូព្រៃស្ថិតនៅខាងជើងខេត្ដព្រះវិហារ ហើយត្រូវបានរកឃើញដោយលោកP.lévy នៅឆ្នាំ ១៩៤៣។ ស្ថានីយនេះថ្មីជាងស្ថានីយពីរខាងលើ ព្រោះមានប្រដាប់ប្រដាធ្វើពីលោហធាតុច្រើន ។ វត្ថុដែលគេបានរកឃើញនៅស្ថានីយទាំង៣នេះមាន ៖
ថ្មរំលីង : ពូថៅដែលមានពន្លួញ ពន្លាក ញញួរ ត្មោងដំសំ
បកឈើ យកសរសៃ ទ្រនាប់ កាំបិទ កន្ដៀវ ថ្មសំលៀង ពុម្ព ចាក់កន្ដៀវ កងដៃ ក្បាលត្រល់ អង្រែ ផ្លែសន្ទូច
អំពីឆ្អឹងសត្វ : ចុងព្រួញ កាំបិត ផ្លែសន្ទូច កន្ដៀវ គ្រឿងអលង្ការ
ពីសំបកខ្យង : អង្កាំ ទំហូ
ពីដីអិដ្ឋ : ទំហូ អង្កាំ ក្អម ឆ្នាំង ចានទាប ចានក្រលូម ចានផើង
ពីលង្ហិន : ចុងព្រួញ កន្ដៀវ ពូថៅ ដួង ផ្លែសន្ទូច
ពីដែក : មានតែពន្លាក១គត់ នៅស្ថានីយម្លូព្រៃ។
ឆ្អឹងមនុស្ស : ឆ្អឹងស្មង ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ លលាដ៍ក្បាល១
សំនង់ផ្ទះបាយ : ធ្យូង។
ក្នុងចំនោមរបស់ទាំងឡាយដែលបានរៀបរាប់ខាងពីលើ យើងបានសង្កេតឃើញថា វត្ថុធ្វើពីថ្មរំលីងបាននៅលាយលំ ជាមួយនឹងវត្ថុធ្វើពីលោហធាតុ ។ ដូច្នោះយើងអាចសន្និដ្ឋាន បានថា នៅប្រទេសខ្មែរយើងពុំមានព្រំដែនអោយបានច្បាស់លាស់រវាងយុគថ្ម និងយុគលោហធាតុទេ ។

ផ្លែសន្ទូចធ្វើពីលង្ហិន
ឯរបស់ដែលធ្វើពីដែក មានតែមួយគត់គឺ ពន្លាកនៅម្លូព្រៃ ត្រង់ នេះសអោយឃើញថា មនុស្ស បុព្វប្រវត្ដិសាស្រ្ដប្រហែ ល ជាមិនទាន់ចេះស្លដែកនៅឡើយទេ។ ហើយបាន រៀនបច្ចេកទេសនេះពីពួកអិន្ឌា ព្រោះគេបានសង្កេត ឃើញថាពួកកួយដែលចេះស្លដែក នៅក្នុងខេត្ដកំពង់ធំ នៅប្រើប្រាស់ស្នប់ ដែលគេឃើញមានប្រើប្រាស់ក្នុង រដ្ឋអុរិស្សរបស់អិន្ឌានៅឡើយ។ ម្យ៉ាទៀត ពិធីសែន ព្រេន ដែលពួកកួយបានប្រារព្ធធ្វើ មុនពេលស្លដែកម្ដង ៗ ក៏ជាពិធីខាងសាសនាព្រាហ្មណ៍ដែរ។

គួរបញ្ជាក់ថា នៅឆ្នាំ ១៩០១ គេបានរកឃើញនៅកោះសំរោងសែន នូវលលាដ៍ក្បាលមួយ ដែលពុកផុយច្រើនណា ស់ទៅហើយ ដោយសារតែទឹកជំនន់នៅទីនោះ។ ក្រោយពីបានសិក្សាពួកបុព្វេប្រវត្ដិវិទូបានចាត់ទុកថាឆ្អឹងលលាដ៍ នេះស្ថិតនៅចន្លោះពួកក្បាលកន្ដាល (mésocéphalie) គឺពួកក្បាលមូល (Sons- braachycéphalie)។ បើដូច្នេះ យើងឃើញថា ចំនាត់ខាងលើនេះមានលក្ខណៈស្រប នឹងលទ្ធផលរបស់លោក J.Deriker ដែលលោកបានរក ឃើញថា ជនជាតិខ្មែរបច្ចុប្បន្ននេះ ជាពូជដែលមានក្បាលមូល (Sous- brachycéphalie) ដោយមានសន្ទស្សន៍ លលាដ៍ ៨៣,៦។ ការប្រៀបធៀបនេះបានអនុញ្ញាតអោយយើងសន្និដ្ឋានបានថា មនុស្សដែលរស់នៅសម័យសំ រោងសែនគឺ ពិតជាបុព្វបុរស របស់ជនជាតិខ្មែរសព្វថ្ងៃ ហើយលោកមិនទាន់បានទទួលអិទ្ធិពលអិន្ឌានៅឡើយក្នុង វិស័យបូជាសព។ ដោយសំអាងទៅលើកំពស់ដីល្បាប់ ៥ម ដែលគ្របពីលើស្ថានសំរោងសែន អ្នកបច្ចេកទេសបាន សន្និដ្ឋានថា ស្ថានីនេះមានអាយុប្រហែល ១០០ រឺ ២០០ ឆ្នាំមុន គ.ស.។

[កែប្រែ]ស្ថានីយព្រែកឆ្លូង
នេះជាស្ថានីយថ្មរំលីងមួយទៀត ដែលលោក B.Groslier បានរកឃើញនៅព្រែកឆ្លូង សុ្រកមេមត់ ខេត្ដកំពង់ចាម នៅឆ្នាំ ១៩៦២ (១០) ជាយូរមកហើយ លោក Groslier បានសិក្សាពីលើយន្ដហោះ នូវស្នាដៃធ្វើពីដីមានរាងមូល ដែលនៅរាយប៉ាយ ចាប់តាំងពីឡាបានសៀកដល់ឡុកនិញ (LocNinh) ក្នុងប្រទេសវៀតណាមខាងត្បូងដោយ ឆ្លងកាត់តាមមេមត់ បានសេចក្ដីថាស្នាដៃទាំងនោះស្ថិតនៅក្នុងតំបន់ដីក្រហមនៃចំការកៅស៊ូធំៗ។


ចានជើងធ្វើពីអិដ្ឋ
មានសញ្ញាសម្មតិកម្មជាច្រើនបានស្របគ្នា ជាហេតុនាំអោយលោក Groslier ជឿថា ទីកន្លែងទាំងនោះ ជាទីលំ នៅរបស់ជនជាតិខ្មែរដើម។ ដូច្នេះដើម្បីធ្វើការបញ្ជាក់ពីគំនិតនេះនៅឆ្នាំ ១៩៦២ លោក Groslier បានជ្រើសរើស យកទីកន្លែងមួយនៅព្រែកឆ្លូងដើម្បីធ្វើកំនាយ ព្រោះកន្លែងនោះស្ថិតនៅចំកន្ដាលប្រព័ន្ធទាំងមូល។ ក្នុងការរុករក នេះ លោក Grolier បានរកឃើញរបស់ធ្វើពីថ្ម និងគ្រឿងចានឆ្នាំងមួយចំនួនធំ។ វត្ថុទាំងនោះបានបង្ហាញអោយ ឃើញថា នៅត្រង់កន្លែងដែលជាជំរំការពារយ៉ាងមាំមួននោះ មានមនុស្សរស់នៅដោយការរៀបចំយ៉ាងហ្មត់ចត់ ហើយ។ ជំរំដែលលោក Groslier បានសិក្សា មានកំពែងរាងមូលព័ទ្ធជុំវិញ (វិជ្ឈមាត្រ ជាង២០០ម.) ហើយមាន ផ្លូវចូលពីរ ។ អាយុនៃជំរំមានប្រហែលពី១៥០០ ដល់ ៥០០(?) ឆ្នាំមុនគ.ស។ ប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមាន រាងប្លែកៗ ខ្លះមានរាងជាពង ខ្លះរាងជាចតុមុម យកលំនាំតាមរបស់ដែលធ្វើពីលង្ហិនដំបូង។ គ្រឿងចានឆ្នាំងមាន រាងច្រើនបែបយ៉ាងហើយ មានក្បាច់រចនាល្អវិចិត្រ ប៉ុន្ដែក្រោយមកបែរជាមានសភាពគ្រោតគ្រាតគ្មានលំអអ្វី សោះ។ វត្ថុទាំងអស់នេះគេចាត់ទុកថាជាស្នាដៃរបស់ជនជាតិខ្មែរដើម មុនពេលដែលជនជាតិនេះចុះមករស់នៅ ត្រង់វាលទំនាបនៃទន្លេមេគង្គ និងមុនពេលដែលបានទទួលអរិយធម៌អិន្ឌា។
[កែប្រែ]ស្ថានីយល្អាងស្ពាន
ពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ១៩៦៩ លោកនិងលោកស្រី Mourer សាស្រ្ដាចារ្យនៅមហាវិទ្យាល័យបុរាណវត្ថុវិទ្យា ដោយ មាននិស្សិតនៃមហាវិទ្យាល័យនេះចូលរួមផង បានធ្វើកំនាយនៅរូងភ្នំល្អាងស្ពាននៃភ្នំទាកទ្រាំង មានចំងាយប្រ មាណ ៥គ.ម. ពីអន្ដើកហែបខែត្របាត់ដំបង(11) ។ វត្ថុដែលគេបានរកឃើញមានចំនួនប្រមាណ ២០០០ ហើយ មានជាអាទិ គ្រឿងប្រដាប់ធ្វើពីថ្មសំនង់ផ្ទះបាយ សាកសពសត្វល្អិត បំនែកគ្រឿងចានឆ្នាំង ឆ្អឹងសត្វ(Rhinoceros Sondaicusm Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃ និងឆ្អឹងដងកាំបិត)។ វត្ថុទាំងនេះត្រូវបានគេផ្ញើទៅប្រទេសបា រាំង ដើម្បីធ្វើការសិក្សា។ ដុំធ្យូងជាច្រើនដែលគេរកឃើញក្នុងស្រទាប់លើ អនុញ្ញាតអោយគេចុះកាលកំនត់ដោយ វិធីវិទ្យុសកម្ម (G 14) ៖
ស្រទាប់ទី១ = 1200 BP (750 ក្រោយ គ.ស)
ស្រទាប់ទី៣ = 4200 BP (2050 មុន គ.ស)
ស្រទាប់ទី៤ = 6250 (4290 មុន គ.ស.)
[កែប្រែ]ស្ថានីយក្បាលរមាស
នៅចន្លោះឆ្នាំ ១៩៦៦ និងឆ្នាំ ១៩៦៩ លោក Carbonnel និង Dalibrias បានធ្វើការរុករកក្នុងរូងភ្នំដែលជាលំនៅ របស់មនុស្សបុព្វប្រវត្ដិសាស្រ្ដនៅភ្នំក្បាលរមាសក្នុងខែត្រកំពត។ នៅទីនោះ លោកទាំងពីរបានរកឃើញនូវគ្រឿង ចានឆ្នាំងដែលមានអាយុ ៣៤២០ឆ្នាំមុន គ.ស (11)។
[កែប្រែ]ជីវភាពក្នុងសម័យបុព្វប្រវត្ដិសាស្រ្ដ

[កែប្រែ]ពូជមនុស្ស
ការសិក្សាឆ្អឹងលលាដ៍ដែលលោក Aymonier បានរកឃើញនៅសំរោងសែននៅឆ្នាំ ១៩០១ បានង្ហាញអោយ យើងឃើញថា មនុស្សដែលរស់នៅ នៅសម័យសំរោងសែនគឺ ពិតជាបុព្វបុរសរបស់ជនជាតិខ្មែរសព្វថ្ងៃ។ អែការ សិក្សាពីបំនែកឆ្អឹងផ្សេងៗ អោយយើងដឹងថាមនុស្សនៅម័យនោះ ជាមនុស្សមានមាឌមធ្យម តែមាំហើយមាន ចិញ្ចើមលយទៀតផង។
[កែប្រែ]ភូមិស្រុករបស់ប្រើប្រាស់
នៅយុគថ្មរំលីង មនុស្សចូលចិត្ដរស់នៅក្នុងរូងភ្នំ (ភ្នំក្បាលរមាស ភ្នំទាកទ្រាំង) រឺលើខ្ពង់រាប (មនុស្សសម័យមេមត់) ក្រោយមកទៀតទើបចេញមករស់នៅត្រង់វាលខាងជើងបឹងទន្លេសាប (សំរោងសែន អន្លង់ផ្ដៅ) រឺទៅខាងជើង បន្ដិចទៀត (ម្លូព្រៃ)។ ខ្ទមពួកនេះធ្វើពីឈើ ហើយសង់ខ្ពស់ពីដី ដើម្បីជៀសវាងទឹកជំនន់ និងសត្វសាហាវ។ អែ ឈើដែលគេយកទៅសង់ផ្ទះ គឺបានមកពីកាប់ដោយពូថៅថ្មធំៗ។ នៅក្នុងស្ថានីយជាច្រើន គេបានរកឃើញគំនរ សំនល់ផ្ទះគឺបានមកពីកាប់ដោយពូថៅថ្មធំៗ។ នៅក្នុងស្ថានីយជាច្រើនគេបានរកឃើញគំនរសំនល់ផ្ទះបាយមាន ជាអាទិសំបកខ្យងខ្ចៅ ឆ្អឹងសត្វ ឆ្អឹងត្រី អំបែងក្អមឆ្នាំង៘ អែប្រដាប់ប្រើប្រាស់វិញមានក្អម ចាន ឆ្នាំង ពូថៅថ្ម ប្រដាប់សំរាប់ដំស្បែកសត្វ។
[កែប្រែ]សកម្មភាពនៃអ្នកស្រុក
មនុស្សចេះធ្វើស្រែវស្សារួចហើយក្នុងតំបន់បឹងទន្លេសាប រហូតដល់ម្លូព្រៃថែមទៀត ព្រោះគេបានរកឃើញកន្ដៀវ ជាច្រើន ខ្លះធ្វើពីឆ្អឹងសត្វ ខ្លះធ្វើពីលង្ហិន ។ សត្វដែលគេចិញ្ចឹមច្បាស់ជាមាន គោ និង ជ្រូកនេះហើយ។ ក្រៅពី ស្រូវមនុស្សត្រូវការសាច់សត្វដែលគេបានមកដោយការបរបាញ់ ព្រោះគេបានរកឃើញចុងព្រួញ (១ធ្វើពីដែក ច្រើនទៀតធ្វើពីឆ្អឹង) និងពីការនេសាទ្រត្រី (ផ្លែសន្ទូចធ្វើពីឆ្អឹង និងលង្ហិន)។ ត្រង់ដែលគេបានរកឃើញ បង្ហាញថា មនុស្ស សម័យនោះចេះត្បាញទៅហើយ។ គេមិនបានដឹងច្បាស់ថា វត្ថុធាតុដើមដែលគេប្រើក្នុងមុខរបរនេះជា អ្វីទេតែបើតាមប៉ាន់ស្មានមើលទៅគឺកប្បាសហ្នឹងអែង។
[កែប្រែ]ជំនឿ ទំនៀមទំលាប់
គេមិនអាចស្គាល់ច្បាស់ពីជំនឿ និងទំនៀមទំលាប់របស់មនុស្សដើមទាំងនោះទេ ចំពោះវិធីរំលាយសព បើតាមគេ ស្មានមើលទៅប្រហែលគេដាក់សពអោយអង្គុយចោងហោង ហើយគេបំពាក់គ្រឿងអលង្ការអោយ មានកងដៃ និងខ្សែកជាដើម។

[កែប្រែ]អរិយធម៌ស្រ្ដូអាស៊ី

ការសិក្សាពីជីវភាពក្នុងសម័យបុព្វប្រវត្ដិខាងលើ បានបង្ហាញអោយឃើញថា ជីវភាពមានលក្ខណៈជា «អរិយធម៌ អូស្រ្ដូអាស៊ី»។ តើអ្វីទៅដែលហៅថា អរិយធម៌អូស្ដ្រូអាស៊ី ហើយអរិយធម៌នេះមានគោលសំខាន់អ្វីខ្លះ?

ក្នុងកាលដ៏យូរលង់ មុនការមកដល់នៃជនជាតិចិន និងជនជាតិអិន្ឌាអាស៊ីអាគ្នេយ៍បានស្គាស់នូវអរិយធម៌ពិសេស មួយបែប។ តាមពិតអរិយធម៌នេះបានលាតសន្ធឹងលើអាស៊ីខាងត្បូងចាប់តាំងពីប្រទេសអិន្ឌារហូតដល់ Nuvell Guinée ដោយរាប់បញ្ចូលទាំងប្រទេសចិនខាងត្បូងផង (ចាប់ផ្ដើមតាំងពីទន្លេយ៉ង់សេចុះក្រោម)។ ដោយហេតុ តែអរិយធម៌ទាំងនោះមានលក្ខណដូចគ្នាច្រើន គេអោយឈ្មោះហៅថា អរិយធម៌អាស៊ីខាងត្បូង(អូស្រ្ដូអាស៊ី) រឺ អរិយធម៌ខ្យល់រដូវ)(១២)។ យ៉ាងណាមិញលោក A M Hocart និងលោក P.Mus បានសង្កេតឃើញមានភាពដូច គ្នាក្នុងជំនឿជាមូលដ្ឋាន និងក្នុងពិធីសំខាន់ៗក្នុងភូមិភាគអាស៊ីខ្យល់រដូវទាំងមូល។ គេមិនទាន់ដឹងច្បាស់ថាអរិយ ធម៌នេះហូរចេញពីមជ្ឈមណ្ឌលណាឡើយទេ។ ចំពោះរឿងនេះមានសម្មតិកម្មពីរយ៉ាង:
អ្នកខ្លះយល់ថាប្រហែលជាមានអំបូរមនុស្សមួយ រឺច្រើនដែលមានរិសគល់នៅអិន្ឌូចិន រឺនៅលើកោះ បានហូរ
ចូលទៅក្នុងប្រទេសអិន្ឌាមុនកាលមកដល់របស់ពួកអារ្យ។
ខ្លះទៀតយល់ផ្ទុយទៅវិញថាពួកទ្រាវិឌ រឺពួកអារ្យដែលចូលលុកលុយប្រទេសអិន្ឌាតាមទិសពាយព្យ បានរុញច្រា
នអោយពួកអ្នកស្រុកដើមថយទៅខាងត្បូង រឺទៅខាងកើត ហើយបានធ្វើដំនើរទៅកាន់អិន្ឌូចិន និងប្រជុំកោះ insoline។
ទោះជាមានប្រភពមកពីណាក៏ដោយ យើងអាចបញ្ជាក់នូវគោលសំខាន់ៗនៃអរិយធម៌អូស្រ្ដូអាស៊ីបានដូតទៅ៖
[កែប្រែ]ក្នុងវិស័យសំភារៈ
ចេះធ្វើស្រែវស្សា
ចេះវិធីបញ្ចូលទឹកក្នុងស្រែ
ចេះប្រើគោក្របី និងធ្វើប្រដាប់សំរាប់ធ្វើស្រែខ្លះ
ចេះស្លលោហធាតុ
ស្ទាត់ជំនាញខាងនាវាចរណ៍ៈ អរិយធម៌នេះត្រូវគេផ្សព្វផ្សាយរហូតដល់កោះ Madagascar ហើយអ្នកខ្លះ
ថា រហូតដល់ប្រជុំកោះជប៉ុនថែមទៀត ព្រោះទំនាក់ទំនងនេះ គេសំអាងទៅលើប្រដាប់ប្រដាសម័យបុព្វប្រវត្ដិ សាស្រ្ដ លើភាសានិងរបាំប្រពៃនី។ គេយល់ថា ហេតុដែលនាំអោយអរិយធម៌នេះ ត្រូវបានផ្សព្វផ្សាយទៅឆ្ងាយ ដូច្នេះ ព្រោះតែមនុស្សជំនាន់នោះចេះទាញផលប្រយោជន៍ពីភាពឆ្លាស់គ្នានៃខ្យល់រដូវ។
[កែប្រែ]ក្នុងវិស័យសង្គមកិច្ច
ក្នុងវិស័យនេះមានការទុកស្រីជាធំក្នុងគ្រួសារ និងសង្គម Matriareat និងការរាប់ញាតិតាមខ្សែស្រលាយខាង ម្ដាយ filiation en lingne maternelle។

ចំពោះខ្មែរយើង គោលសំខាន់ខាងលើនេះ តែងបានបន្សល់នូវដាន ជាក់លាក់តាំងតែពីដើម រហូតមកដល់ សព្វថ្ងៃ។ យ៉ាងណាមិញរឿងព្រេងដែលទាក់ទង នឹងការបង្កើតបឋមវង្ស ហើយដែលអ្នកប្រវត្ដិសាស្រ្ដចិនបានកត់ ត្រាទុក ហ៊ុន ទៀន និងនាងលីវយី បានបង្ហាញថាអ្នកដឹកនាំសង្គមខ្មែរក្នុងសម័យដើមមានភេទជាស្រី។

អែសិលាចារឹកបានអោយពត៌មានថា នៅសម័យអង្គរ ស្រីមានអំនាចទុកដាក់ចែកចាយទ្រព្យសម្បត្ដិគ្រួសារ តាម ចំនង់ចិត្ដរបស់ខ្លួន ដោយមិនបាច់សុំយោបល់ពីប្ដីទេ ចំនែកប្ដីវិញបើចង់ធ្វើអំនោយត្រូវទទួលការយល់ព្រមពីប្រពន្ធ ជាមុន រឺបើពុំដូច្នោះទេ ទាល់តែបញ្ជាក់ថាទ្រព្យនេះជាទ្រព្យផ្ទាល់របស់ខ្លួនជាប្ដី អិតមានទាក់ទងនឹងប្រពន្ធទេ។ ម្យ៉ាងទៀត ការចែកកេរមត៌តក តែងធ្វើតាមខ្សែស្រលាយខាងស្រីជាដរាប ការផ្ទេរការងារជាព្រហ្មណ៍ មិនត្រូវ ផ្ទេរពីអូវពុកទៅកូនទេ តែត្រូវផ្ទេរពីអូវពុកទៅកូនប្រុសរបស់ប្អូនស្រី រឺក៏ពីអូវពុកមាទៅកូនប្រុសរបស់កូនស្រីនៃប្អូន ស្រីរបស់ខ្លួន។ របបចែកកេរមរត៌កដោយចាប់យកខ្សែស្រលាយខាងម្ដាយជាធំ matrilinéarité ត្រូវគេយកទៅអនុ វត្ដក្នុងការផ្ទេររាជសម្បត្ដិទៀត : សិលាចារឹក ប្រែរូប (៩៦១) បានអោយដឹងថា ព្រះបាទរាជេន្រ្ទវរ័្មនទី២មានព្រះ បិតាព្រះនាម មហេន្រ្ទវរ្ម័ន ដែលមានដើមកំនើតនៅ ភវបុរ ចេនលាដីគោក អែព្រះមាតាព្រះនាម មហេន្រ្ទទេវី ជាបងបង្កើតរបស់ព្រះបាទយសោវរ្ម័នទី១ ជាក្សត្រខាងសោមវង្ស ដោយហេតុនេះហើយ ទើបទ្រង់អាចទទួលរា ជសម្បត្ដិ ពីព្រះបាទហសិវរ្ម័នទី៤? ជាក្សត្រសោមវង្សបាន។

គួរកត់សំគាល់ថា មានរឿងព្រេងខ្មែរជាច្រើនបាននិទានពីការប្រកួតប្រជែងរវាងស្រី និងប្រុសក្នុងវិស័យផ្សេងៗ មានការជីកស្រះ ពូនភ្នំ សង់ប្រាសាទជាដើម ហើយទោះបីរឿងទាំងនោះបានបញ្ជាក់ថា ភេទស្រីមានជ័យជំនះ លើប្រុសក៏ដោយ ក៏សព្វថ្ងៃនេះសង្គមខ្មែរបានវិវត្ដមកដល់ដំនាក់ការមួយដែលភេទស្រី ត្រូវបាត់បង់អុត្ដមភាពរប ស់ខ្លួនទៅលើភេទប្រុសទៅហើយ។ ប៉ុន្ដែសង្គមនេះនៅរក្សាដានខ្លះល្មមអោយយើងជឿបាននូវអត្ថិភាពរបស់ទ ស្សនៈទុកស្រីជាធំនៅឡើយ។ យ៉ាងណាមិញ របស់ រឺមនុស្សដែលមានរឺមានតួនាទីជាធំចំបងលើគេអែទៀតខ្មែរ យើងនៅតែហៅថា មេ ដូចមេដៃ មេជើង មេដំបូល មេដែក មេទ័ព មេឃុំ មេស្រុក មេគយ មេការ៘ ក្នុងការ ស្ដីដន្ដឹងគូស្រករ ត្រូវប្រុសចូលទៅនិយាយសុំសេចក្ដីព្រមពីខាងស្រី លុះដល់ពេលរៀបការ ខ្មែរយើងក៏និយមទៅធ្វើ ផ្ទះខាងស្រីទៀត។ ហើយភស្ដុតាងដែលជាក់ស្ដែងជាងនេះទៅទៀត គឺពាក្យស្លោកខ្មែរមួយវគ្គដែលបានចែងថា​«សូវស្លាប់បាកុំអោយស្លាប់មេ សូវលិចទូកកន្ដាលទន្លេកំអោយភ្លើងឆេះផ្ទះ»។

ដោយអាងទៅលើគោលធំមួយនៃអរិយធម៌ខ្មែរ គឺការទុកស្រីជាធំក្នុងគ្រួសារ និងក្នុងសង្គមនេះហើយទើបយើ ងយល់ថា ខ្មែរ ទំនងជាក្លាយមកពី ក + មេ ដូចមានការវិវត្ដន៍ដូចតទៅនេះ
ក + មេ > កមេ > ក្មេ > ក្មេរិ >ខ្មែរិ >ខ្មែរ
ក្នុងភាសាខ្មែរិ ព្យញ្ជនៈ «ក» ជាបុព្វបទមួយសំរាប់ធ្វើន័យរបស់ពាក្យណាមួយអោយមានលក្ខណៈកាន់តែខ្លាំង
ក្លាឡើង។ ឧទាហរណ៍ កកាយ (ញាប់ជាងធម្មតា) កកូរ (កូញាប់ជាងធម្មតា) កខឹក (សើច លឺកខឹកៗ ញាប់ជាងធម្មតា)
មេ សំគាល់ស្រ្ដីជាម្ដាយនៅក្នុងគ្រួសារ រឺស្រ្ដីជាអ្នកដឹកនាំនៅក្នុងសង្គម។
ក្មេរិ បានន័យថា អ្នកគោរពមេ គឺអ្នកធ្វើអោយមេមានលក្ខណៈកាន់តែច្បាស់ឡើង។ ពាក្យនេះមាន​ ប្រើនៅក្នុងសិលាចារឹកមុនសម័យអង្គរ ដូចជានៅសិលាចារឹកប្រាសាទជាន់ជុំជាដើម។
ខ្មេរិ ក្លាយមកពីក្មេរិទៀតគឺ ក ក្លាយមកជា ខ ។ ពាក្យនេះមានប្រើនៅសម័យអង្គរ ក្នុងសិលាចារឹក​ប្រាសាទបន្ទាយឆ្មារជាដើម គឺក្នុងសម័យដែលខ្មែរយើងបានបង្កើតតួ ខ សំរាប់សរសេរពាក្យបាលីសំស្រ្កឹត។
ខ្មេរិក្លាយមកពីខ្មេរនេះទៀត ដូចជាម៉ែដែលបានក្លាយមកពីមេដូច្នេះដែរ។

ដើម្បីជាការប្រៀបធៀប គួរគប្បីជ្រាបថា ជនជាតិអិន្ឌា និងជនជាតិចិន ដែលធ្លាប់តែជះអិទ្ធិពលរបស់ខ្លួនមក លើជាតិខ្មែរនោះ គេមិននិយមទុកស្រ្ដីជាធំដូចខ្មែរយើងទេ ផ្ទុយទៅវិញគេទុកប្រុសជាធាតុមានតំលៃជាងស្រី។ ចំពោះជនជាតិអិន្ឌាគេដឹងថា តាំងតែពីព្រេងនាយមកស្រីមេម៉ាយពុំមានសិទ្ធយកប្ដីថ្មីទៀតឡើយ : កាលណាប្ដី ស្លាប់ទៅស្រ្ដីអិន្ឌាត្រូវនៅបំរើគ្រួសារប្ដីតទៅទៀត រឺមួយលោតទៅក្នុងភ្លើងស្លាប់តាមប្ដីដើម្បីជៀសអោយផុតពីលំ បាកវេទនាក្នុងការរស់នៅ(១៥)។ ម្យ៉ាងទៀតពាក្យ ប្ដី ដែលក្លាយមកពីពាក្យ បតិ =ម្ចាស់ ក៏អាចបង្ហាញអោយ ឃើញថា ជនជាតិអិន្ឌាមានទស្សនៈខុសឆ្ងាយពីខ្មែរណាស់។

ចំនែកក្នុងសង្គមចិនវិញ គេឃើញមានការគោរពបូជាដូនតា។ ក្នុងគ្រួសារនិមួយៗ គឺប្ដីជាអ្នកមានមុខងារសំខាន់ ក្នុងការទទួលខុសត្រូវធ្វើយ៉ាងណាអោយការគោរពបូជានេះ អាចប្រព្រឹត្ដទៅដោយគ្មានអុបសគ្គ។ បើអូវពុកស្លា ប់ទៅ គឺកូនច្បងនេះហើយដែលត្រូវទទួលតំនែងសំខាន់ខាងលើជាជំនួសអូវពុក អែកូនស្រីគ្មាននាទីអ្វីបន្ដិចបន្ដួច សោះឡើយ ក្នុងបន្ទុកនោះ។ ហើយនេះហើយបានជាជនជាតិចិន មិនអោយតំលៃទៅលើកូនស្រីទេ តែកាល ណារៀបការហើយ គេតែងបញ្ជូនអោយទៅនៅគ្រួសារខាងប្រុស។ បើកាលណាប្ដីស្លាប់ ត្រូវនៅបំរើគ្រួសារខាង ប្ដីតទៅទៀត។ តាមទំលាប់ចិន កូនស្រីមិនទាន់មានប្ដី ត្រូវស្ដាប់បង្គាប់អូវពុក បើមានប្ដីត្រូវស្ដាប់បង្គាប់ប្ដី ហើយ បើផុតពីប្ដីទៅត្រូវស្ដាប់បង្គាប់កូនប្រុសច្បង (Régle des trois soumission) គួរកត់សំគាល់ម្យ៉ាងទៀតថា ជនជាតិ ចិននិយមអោយតំលៃទៅញាតិខាងអូវពុក : អុទាហរណ៍ ដូចជាជីដូនជីតាខាងអូវពុកគេហៅថា ជីដូនជីតាក្នុង អែ ជីដូនជីតាខាងម្ដាយគេហៅថា ជីដូនជីតាក្រៅ ក្នុង គឺក្នុងរង្វង់គ្រួសារ ក្រៅ គឺក្រៅរង្វង់គ្រួសារគេមិនសូវរាប់រកទេ
[កែប្រែ]ក្នុងវិស័យជំនឿ
មនុស្សជាន់ដើមជឿថាមនុស្សស្លាប់ទៅមិនសូន្យទេ គឺមានព្រលឹងទៅចាប់ជាតិថ្មីទៀត។ ពួកខ្មែរលើដែលរស់ នៅលើខ្ពង់រាបសព្វថ្ងៃ ក៏នៅមានជំនឿបែបនេះដែរ ពួកនេះចែកព្រលឹងជាបីប្រភេទ គឺព្រលឹងធំដែលចេញពីខ្លួន មនុស្ស ៦ខែមុនពេលស្លាប់ ព្រលឹងតូចចេញទៅនៅពេលស្លាប់ នឹងព្រលឹងខ្លះទៀតស្លាប់៦ខែហើយទើបព្រមចេញ (១៦)។ ដល់កាលណាមនុស្សស្លាប់ទៅគេយកទៅកប់ ហើយគេយកគ្រឿងប្រដាប់ដែលបុគ្គលនោះធ្លាប់ប្រើយក ទៅកប់ជាមួយដែរ ដើម្បីទុកអោយប្រើប្រាស់ទៅទៀត។ ខ្មែរយើងសម័យអិលូវ តែកាលណាមានមនុស្សស្លាប់ គេ តែងរៀបគ្រឿងបន្លុងប្រគេនចំពោះព្រះសង្ឃ ដើម្បីបញ្ជូនអោយអ្នកស្លាប់នោះដែរ។ បើតាមការស្រាវជ្រាវរប ស់បុព្វប្រវត្ដិវិទូ មនុស្សជាន់ដើមនិយមបញ្ចុះខ្មោចក្នុងក្រល រឺក្នុងថ្មដុល dolmen រឺ menhir ដោយដាក់អោយសព អង្គុយ។ ទំលាប់នៅស្ថិស្ថេររហូតមកដល់សព្វថ្ងៃ : បើកាលណាមានវរជនស្លាប់ គេយកសពទៅដាក់ក្នុងកោដ្ឋ ដែលប្រហែលជាក្លាយមកពីក្រលនោះហើយ អែធាតុរបស់រាស្រ្ដសាមញ្ញ ក៏គេយកទៅដាក់ក្នុងកោដ្ឋ ហើយបញ្ចុះ ក្នុងចេតីយដែរ។

ផលវិបាកសំខាន់ដែលហូរចេញពីជំនឿដែលថាមនុស្សស្លាប់ទៅមិនសូន្យ គឺជំនឿលើខ្មោចអារក្សអ្នកតានេះអែង ។ អ្នកតាជាព្រលឹងនៃជនដែលស្លាប់ទៅហើយ តែនៅរក្សាមើលសុខទុក្ខដល់កូនចៅតទៅទៀត បើជាស្រីគេហៅ ថា អ្នកដូន។ ខ្មែរយើងសព្វថ្ងៃនៅមានជំនឿលើអ្នកតាច្រើននៅឡើយ ជាពិសេសក្នុងចំនោមអ្នកស្រែចំការ ខ្ទម អ្នកតា គេឃើញមានពាសពេញភូមិស្រុក ហើយពិធីសែនឡើងអ្នកតាក៏គេប្រារពធ្វើរៀងរាស់ឆ្នាំដែរ។ ពួកខ្មែរលើ ក៏មានជំនឿដូចគ្នានេះដែរ ហើយគេហៅអ្នកតាថាព្រះ ដូច្នេះយើងឃើញថា ពួកអ្នកស្រុកអាយមានទំលាប់គោរ ពបូជាដូនតានេះស្រេចទៅហើយ នៅមុនពេលអិន្ឌាចូលមកដល់។ លុះលទ្ធិពុទ្ធសាសនានាំចូលមក ជំនឿដែលចា ត់ទុកថាមនុស្សស្លាប់ទៅមិនសូន្យ ព្រោះមានវិញ្ញាណទៅកើតជារូបថ្មីទៀត ក៏មានលក្ខណៈប្រហាក់ប្រហែល នឹង ជំនឿរបស់អ្នកស្រុកអាយ (ព្រលឹង ហើយនិងវិញ្ញាណមិនដូចគ្នាបេះបិទទេ) ហើយក៏បានពួកនេះទទួលយកទៅ។ សព្វថ្ងៃនេះបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យសំយោគរវាងជំនឿបែបពុទ្ធសាសនា និងជំនឿអ្នកស្រុកអាយ។

មនុស្សជំនាន់ដើមមានជំនឿម្យ៉ាងទៀតថា កន្លែងសំរាប់គោរពបូជាគឺស្ថិតនៅលើកំពស់ មានកំពូលភ្នំជាដើម។ គឺ ជំនឿបែបនេះហើយដែលបង្កើតអោយមានទស្សនៈក្នុងការករសាងប្រាសាទភ្នំ អេតណូ-វិទូខ្លះដូចជាលោក Quarit Ches Wates បានពន្យល់ថា ប្រាសាទភ្នំជាដំនាងភ្នំ អែលិង្គតំកល់ក្នុងប្រាសាទជាតួអ្នកតានេះអែង។
ជំនឿមួយទៀតរបស់អ្នកស្រុកដើមដែលគួរអោយកត់សំគាល់ដែរ គឺការគោរពទេព្ដាដី ព្រោះដីជាមូលដ្ឋានផ្ដល់នូវ ស្រូវអង្ករអាហារសំខាន់។ ជំនឿនេះ គេឃើញមានរំលឹកឡើងវិញក្នុងពិធីច្រត់ព្រះនង្គ័លបើករដូវធ្វើស្រែចំការ។
[កែប្រែ]ក្នុងវិស័យភាសា
គេឃើញមានប្រើភាសាដែលគេអាចបង្កើតពាក្យថ្មីបានដោយប្រើបទដើម pr-fixes បទជ្រែក infixes និងបទ ចុង។ ចំពោះខ្មែរយើងធ្វើកំលាយពាក្យដោយប្រើបទដើម និងបទជ្រែកឃើញនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ ហើ យប្រកបដោយក្បួនខ្នាតច្បាស់លាស់ណាស់។ ម្យ៉ាងទៀតការសិក្សាស្រាវជ្រាវបានបង្ហាញអោយឃើញថាវិធីបែប នេះ ក៏មានពិតប្រាកដក្នុងភាសាមនដែរ។
ក្នុងភាសាខ្មែរ
ព + យល់ > ពន្យល់
ប + ដើរ > បន្ដើរ
គិត > គំនិត ( គ + ន + ិ + ត)
កាយ > កំនាយ (ក + ន + ា យ
ក្នុងភាសាមន
គេត (វិល) > បៈ គេត (បង្វិល)
គើ (ឆេះ) > ពគើ (បញ្ឆេះ
ក្លូន (ធ្វើការ) > កម្លូន (កិច្ចការ)
ក្លូត (លួច) > កម្លូត (ចោរ
Grab this Widget ~ Blogger Accessories