នគរភ្នំជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន។ ចិន អានត្រាប់តាមសូរខ្មែរក្លាយជាហ្វូណន។ នគរភ្នំមានទឹកដីលាតសន្ធឹងពីបឹងទន្លេសាបរហូតដល់ពាមទន្លេមេគង្គ ដែលជាប់ទៅនឹងសមុទ្រ។ រាជធានីវ្យាធបុរៈរបស់នគរភ្នំ កាលនោះប្រហែលស្ថិតនៅបាភ្នំ ខេត្តព្រៃវែងសព្វថ្ងៃ។
មាតិកា [លាក់]
១ ស្ថានភាពប្រជាករ
២ ការមកដល់នៃអរិយធម៌ឥណ្ឌា
៣ ព្រះមហាក្សត្រល្បីៗ
៤ ចងចាំ
៥ ឯកសារពិគ្រោះ
៦ មើលផងដែរ
[កែប្រែ]ស្ថានភាពប្រជាករ
អ្នកស្រុកនគរភ្នំរស់នៅដោយប្រមូលផ្ដុំជាកុលសម្ព័ន្ធ។ នៅដើមគ្រិស្តសករាជ ដោយសារកំណើនផលិតផល និងកំណើនប្រជាជន នគរភ្នំបានក្លាយទៅជារដ្ឋមួយ ដែលមានព្រះនាងលីវយីជាអ្នកគ្រប់គ្រង។ អ្នកស្រុកនគរភ្នំកាត់សក់ជ្រងផ្កាថ្កូវ លែងខ្លួនទទេ ស្លៀកសំពត់ញ៉ុក ហើយចោះត្រចៀក ពាក់ត្រសាល់ទាំងប្រុសទាំងស្រី។ ខ្មែរបុរាណជាអ្នកដំណើរតាមសមុទ្រដ៏ចំណាន ហើយប្រើមាស ប្រាក់ សំរឹទ្ធ និងសំណ ធ្វើជាប្រាក់ចាយ។
[កែប្រែ]ការមកដល់នៃអរិយធម៌ឥណ្ឌា
នៅរវាងសតវត្សទី១នៃគ.ស. ព្រះនាងលីវយីបានធ្វើសង្គ្រាមចាញ់ព្រះបាទហ៊ុនទៀន ដែលជាជនជាតិឥណ្ឌា។ ចាប់ពីពេលនោះមក ព្រះបាទហ៊ុនទៀនបានក្លាយជាព្រះមហាក្សត្ររបស់នគរភ្នំ។ អរិយធម៌ឥណ្ឌាមាន ភាសា សាសនា សិល្បៈជាដើម ក៏បានជ្រាបចូលទៅក្នុងសង្គមខ្មែរចាប់ពីពេលនោះមក។
តុលាការខ្មែរ ប្រើប្រាស់ច្បាប់តុលាការឥណ្ឌា រួមជាមួយនឹងតុលាការតាមបែបប្រពៃណីខ្មែរ។ របបគ្រប់គ្រងរដ្ឋបាលខ្មែរអនុវត្តតាមរបបរាជានិយមបែបឥណ្ឌា។ ប៉ុន្តែមិនបែងចែកវណ្ណៈនៅក្នុងសង្គមតាមបែបឥណ្ឌាទេ។ ឯការបន្តមត៌ក ខ្មែរនៅតែប្រកាន់យកប្រពៃណីរបស់ខ្លួនដដែល។
[កែប្រែ]ព្រះមហាក្សត្រល្បីៗ
ព្រះបាទហ៊ុនទៀន(គ.ស. ៦៨)៖ ជនជាតិឥណ្ឌា កាន់សាសនាព្រាហ្មណ៍។ ព្រះអង្គបានរៀបចំអភិសេកជាមួយព្រះនាងលីវយី នៅសតវត្សទី១នៃគ.ស.។
ព្រះបាទហ៊ុនប៉ាន់ហួន៖ ព្រះអង្គបានបង្ក្រាបការបះបោរ ហើយតែងតាំងរាជបុត្រ និងចៅព្រះអង្គជាស្ដេចសាមន្តរាជជាច្រើន។
ព្រះបាទផាន់ចេម៉ាន់៖ ព្រះអង្គបានពង្រីកទឹកដីរហូតដល់ជ្រោយម៉ាឡាកា។ ក្នុងរាជ្យព្រះអង្គ នគរភ្នំក្លាយជាចក្រភពមួយ។
[កែប្រែ]ចងចាំ
នគរភ្នំ គឺជាឈ្មោះរបស់រដ្ឋខ្មែរដំបូងដែលមានរាជិនីលីវយី និងព្រះបាទហ៊ុនទៀនគ្រងរាជ្យ។ ជនជាតិចិនហៅនគរភ្នំថា ហ្វូណន។ ក្រោយពីព្រះបាទហ៊ុនទៀនបានច្បាំងឈ្នះព្រះនាងលីវយី និងអភិសេកជាមហាក្សត្រខ្មែរនៅសតវត្សទី១នៃគ.ស. មក ព្រះអង្គបាននាំវប្បធម៌ អរិយធម៌ឥណ្ឌា មានសិល្បៈ ភាសា អក្សរសាស្ត្រ ជំនឿ សាសនា និងរបបគ្រប់គ្រងរដ្ឋមកនគរភ្នំ៕
[កែប្រែ]