ប៉ុល ពត

"ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ" [១] ប្រទេសកម្ពុជាជាប្រទេសមួយដែលទទួលរងនៅការខ្ទិចខ្ទាំដោយសារសង្គ្រាមជាងបីទសវត្សមកហើយ ប៉ុន្តែអ្វីដែលជាមហាអស្ចារ្យ មហាលោតផ្លោះនោះគឺ សម័យកម្ពុជាប្រជាធិបតេយ្យដែលគេតែងហៅសម័យ នេះថា:"សម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ" ។ ប្រជាជនគ្រប់រូបតែងចាំទុកក្នុងចិត្តជានិច្ចព្រោះសម័យនោះហើយដែលធ្វើ ឲ្យគាត់មានការឈឺចាប់ និងបាត់បង់សមាជិកគ្រួសារក៏ដូចជាបងប្អូនជាដើម។ ក្រោយពីបានរំដោះនៅថ្ងៃ៧ មករា ១៩៧៩ រួចមកប្រជាជនមានការសប្បាយរីករាយជាខ្លាំងដោយរួចផុតពីនរកអវចីនៃរបបប្រល័យពូជសាសន៍ហើយ គាត់បានចាត់ទុកថ្ងៃនេះជាថ្ងៃកំណើតទី២ របស់គាត់។ដូច្នេះក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបសូមធ្វើការ សោកស្តាយចំពោះ សោកនាដកម្មដ៏ធំសំបើមនេះនិងធ្វើការសរសេររៀបរាប់ខ្លះៗអំពីប្រវត្តិរបស់មេដឹកនាំនាសម័យនោះ ក៏ដូចជាការគ្រប់គ្រង រចនាសម្ព័ន្ធនិងការធ្វើទារុណកម្មអ្នកទោសជាដើមដើម្បីឲ្យបងប្អូបទាំងអស់យល់ដឹងឲ្យកាន់តែច្បាស់។
"ប៉ុល ពត"
[ដំនភ្ជាបខាងក្រៅ]

ប៉ុល ពត​(ឈ្មោះដើម សាឡុត ស)កើតនៅឆ្នាំ១៩២៥ ត្រូវនិងឆ្នាំឆ្លូវនៅខេត្តកំពង់ធំ។ ឪពុករបស់ ប៉ុល ពត ជាម្ចាស់ដីស្តុកស្តម្ភម្នាក់។ ប៉ុល ពត បានទៅនៅជាមួយបងប្រុស ដែលជាមន្រ្តីធ្វើការនៅក្នុងព្រះបរមរាជវាំងនៅពេលអាយុបាន ៦ឆ្នាំ។ នៅភ្នំពេញ ប៉ុល ពត បានចូលសិក្សានៅសាលាបារាំងជាច្រើនហើ្យបានបួសជាលោកនេន។នៅឆ្នាំ ១៩៤៩ ប៉ុល ពត បានទទួលអាហាររូបករណ៍ទៅសិក្សានៅប្រទេសបារាំង ប៉ុន្តែមិន បានទទួលសញ្ញាប័ត្រទេ។ក្នុងអំឡុងពេលស្នាក់នៅរៀនសូត្រនៅក្នុងក្រុងប៉ារីស ប៉ុល ពត បាក្លាយទៅជាសម្មាជិកកុម្មុយនីស្តបារាំង ហើ្យបាន ចំណាយពេលយ៉ាងច្រើនទៅលើសកម្មភាពនយោបាយ។នៅពេល ប៉ុល ពត បានមកប្រទេសកម្ពុជាវិញនៅឆ្មាំ១៩៥៣ ប៉ុល ពត បានបង្រៀនប្រវត្តិនិងភូមិនៅ សាលាឯកជនហើ្យបានចូលរួមជាមួយចលនាកុម្មុយនីស្តខុសច្បាប់មួយ។ ប៉ុល ពត បានរៀបការជាមួយ ខៀវ ប៉ុណ្ណារីនៅឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៦០ ប៉ុល ពត មានឋានះទីបីនៅក្នុងបក្សពលករកម្ពុជា។ ប៉ុល ពត ត្រូវបានចាត់តាំងជាអនុលេខា ទី២ ក្នុងឆ្នាំ១៩៦១ និងជាលេខាបក្សក្នុងឆ្នាំ១៩៦៣។ ក្រោយមកប៉ុល ពត បានដឹកនាំកងទ័ពខ្មែរក្រហមធ្វើសង្រ្គាមប្រឆាំងនិងរបបសាធារណះរដ្ឋខ្មែររបស់សេនាប្រមុខលន់ នល់។ ប៉ុល ពត បានក្លាយជានាយករដ្ឋមន្រ្តីក្នុងឆ្នាំ១៩៧៦ ហើ្យបានលាលែងពីដំណែងនេះនៅឆ្នាំ១៩៧៩ ប៉ុន្តែបានបន្តស្ថិតនៅ ជាមេដឹកនាំដ៏មានឥទ្ធិពលរបស់ខ្មែរក្រហមដដែល។ ប៉ុល ពត រស់នៅនិរទេសខ្្លួនភាគច្រើនលើទឹកដីថៃ រហូតដល់ថ្ងៃទទួល មរណះភាពគឺនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ សាកសពរបស់ ប៉ុល ពត ត្រូវបានបូជានៅថ្ងៃទី១៧ ខែមេសាឆ្នាំ១៩៩៨
Grab this Widget ~ Blogger Accessories